មនុស្សកើតឆ្នាំ «ច» នឹងមានជោគជតាដូច្នេះថា…

ជោគវាសនា មនុស្សឆ្នាំចដែលកើតនៅឆ្នាំ ១៩៨២ ឆ្កែទឹក នៅឆ្នាំ ២០២១ មានកុសលច្រើនជាងឆ្នាំនេះទៅទៀតទោះបីជាពួកគេអាចប្រឈមមុខនឹងបញ្ហានាក៏ដោយក៏នឹងទំនួលខុសត្រូវបានល្អដោយវាងវៃ។ អាកប្បកិរិយាសុទិដ្ឋិនិយមរបស់ពួកគេតែងតែរួមចំណែកដល់សមិទ្ធិផលជីវិត របស់ពួកគេលើអាជីពនិងទ្រព្យសម្បត្តិនៅឆ្នាំ២០២១នេះរហូតដល់ឆ្នាំ២០២៨ ទើបមានគ្រោះធំមួយ។ ផ្នែកអាជីព ការទំនាក់ទំនងនឹងធំឡើង ស្គាល់មនុស្សច្រើន ឡើងៗ ប្រកបដោយប្រសិទ្ធភាពនិងការកែលម្អខ្លួនឯងប្រកបដោយវិជ្ជាជីវៈទៅកាន់លំដាប់មួយទៀតបានសម្រេច។ យោងទៅតាមការទស្សន៍ទាយជោគវាសនាការងារសង្គមរបស់មនុស្សឆ្នាំឆ្កែទឹកចិន គឺនៅឆ្នាំ ២០២១ ជោគជ័យនៅកន្លែងធ្វើការរកស៊ី គឺភាគច្រើនដោយសារតែការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃល្អៗ។ ដោយសារពួកគេអាចទទួលបានគំនិតថ្មីនិងការបោះដៃជួយ ក៏បង្កើនល្បឿននៃការបញ្ចប់ផែនការ។ អ្វីដែលពិសេសជាង នេះទៀតនោះគឺសត្វឆ្កែទឹកក្នុងក្បួនចិនកម្រមានអារម្មណ៍ក្រអឺតក្រទមណាស់ ប៉ុន្តែស្វែងរកគ្រប់ឱកាសដើម្បីបង្កើនសមត្ថភាពជំនាញរបស់ពួកគេជានិច្ច។ កុំឆ្ងល់ថាហេតុអ្វីពួកគេកាន់តែចាស់ឡើង នឹងទទួលបានការតម្លើងឋានៈឬឱ្យតម្លៃសង្គមធំឡើងនោះ ព្រោះពួកគេបានដំឡើងខ្លួនជាមួយចំណេះដឹងមិនឈប់ឈរ គ្មានអ្វីរារាំងពួកគេបានទេ។ ប្រាក់ចំណេញជាក់លាក់ប្រាក់ចំណូលមានស្ថេរភាពទ្រព្យសម្បត្តិរបស់ពួកគេគឺល្អណាស់នៅក្នុងឆ្នាំ ២០២១ ដោយឆ្កែទឹកភេទប្រុសអាចបានសាច់ញាតិជូនរង្វាន់ធំ ចំណែកភេទស្រីមានចំណូលដោយបាតដៃខ្លួនឯង។ មនុស្សកើតឆ្នាំ១៩៨២ តែងតែឺខិតខំធ្វើការនឹងអាចសន្សំប្រាក់បានដោយសារការភាបពជាសហគ្រិនក្នុងខ្លួនពួកគេជាកេរ៍តំណែលនៃជតារាសី សញ្ញាឆ្កែទឹកនៃឆ្នាំចិន បើនឹងបើកអាជីវកម្មណាក្តីរមែងតែងរកប្រាក់ចំណេញនៅឆ្នាំនេះ កុំឱ្យឱកាសរំលងទៅ។ គេធ្លាប់ក្ស័យធនឬឆ្លងកាត់ការក្លែងបន្លំហិរញ្ញវត្ថុកាលពីវ័យម្ភៃក្រាស់ និងជួបម្តងទៀតនៃវ័យហាសិនឡើង។ គួរយកមនុស្សឆ្នាំ ចដូចឬ រកា ជាគូជីវិត យកមនុស្សឆ្នាំម្សាញ់និងមមែ មកបម្រើ យកមនុស្សឆ្នាំថោះនិងខ្លា រកស៊ីជាមួយ។ អាចវិនិយោគក្នុងឧស្សាហកម្មដែលមានសក្តានុពលត្រូវជោគខ្លួនដូចជា ភោជនីយដ្ឋាន ហាងសម្រស់ ដីធ្លី និងផ្នែកទំនាក់ទំនង Media ដែលអាចនឹងមានប្រាក់ចំណូលទ្វេដងនៅចុងឆ្នាំ ២០២១ និងពេញ នាំ២០២២ ដល់ ២០២៤។ ទោះយ៉ាងណាវាគួរឱ្យកត់សំគាល់ថា ឆ្កែ ទឹកជាស្ត្រីគួរតែបង្កើតផែនការប្រើប្រាស់ដោយប្រុងប្រយ័ត្នរវាងការរអ៊ូនិយាយដើមអ្នកដទៃ នាំជម្លោះ ខាតលាភជ័យរបស់ខ្លួន ។ គូស្រករ ពួកគេជាមនុស្សមានទំនាក់ទំនងជាប់លាប់ ហើយបើលោត្រូវបរាជ័យឈនាដល់ការលះលែងគឺមានតែនៅម្នាក់ឯង មិនយកជាថ្មីងាយៗឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *