ការរួចដឹងហើយ! ប៉ាច់ គីម​មួយ អត់​ដឹង​យកប្ដី​ធ្វើ​អី​, មួយ​បទ​នេះ ពីរោះ​ណាស់ តែ​សោកស្ដាយ​នូវ​រឿង​មួយ (មានវីដេអូ)

ការរួចដឹងហើយ! ប៉ាច់ គីមមួយ អត់ដឹងយកប្ដីធ្វើអី, មួយបទនេះ ពីរោះណាស់ តែសោកស្ដាយនូវរឿងមួយ (មានវីដេអូ)February 8, 2021 admin ចម្រៀងមួយបទពីអតីតបេក្ខនារីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កញ្ញាប៉ាច់ គីមមួយ មានចំណងជើងថា « អត់ដឹងយកប្ដីធ្វើអី» ត្រូវបានអ្នកគាំទ្រ ដែលចូលស្ដាប់ និងទស្សនាហើយ លើកសរសើរថា មានភាពពីរោះ តែអ្នកខ្លះ បានសម្ដែងការសោកស្ដាយនូវរឿងមួយ។ បទនេះ និពន្ធទំនុកច្រៀង៖ ជុំ សំអង, និពន្ធបទភ្លេង និង សម្រួលតន្ត្រី៖ សួន វុត្ថា បានចេញជា LYRIC VIDEO កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយគិតមកត្រឹមល្ងាចថ្ងៃទី៨ ខែកុម្ភៈនេះ មានអ្នកទស្សនាសរុបជិត៥ម៉ឺនដង, ចុចមេដៃពេញចិត្តជាង១ពាន់ , មិនពេញចិត្តជាង៦០ និងបញ្ចេញមតិប្រហែល២០០។ បទចម្រៀងនេះផងដែរ ត្រូវបានអេដមីន ផលិតកម្មរស្មីហង្សមាស លេងCatpionដ៏ទាក់ទាញថា «ម៉ែអ្ហ ! បង្ខំកូនឲ្យប្ដីរហូត! មិនដឹងយកប្ដីមកធ្វើអ្វីផង!»។ ចំពោះអ្នកគាំទ្រវិញ ភាគច្រើន បានលើកសរសើរចំពោះបទចម្រៀងនេះ មានភាពពីរោះ ក្បាច់រាំ ក៏ឡូយ ហើយអត្ថន័យក៏ល្អ ផងដែរ។ ប៉ុន្តែអ្នកខ្លះ សម្ដែងការសោកស្ដាយ ដោយសារអត់សូវមានអ្នកចូលទស្សនា។ ជាក់ស្ដែងពួកគេ បានលើកឡើងថា «អត្ថន័យល្អ ហើយពីរោះសំឡេងបានទាំងអស់, រាំឡូយហើយបូកនឹងបទចម្រៀងពីរោះទៀតអេមម៉ង់បង, គាត់ ច្រៀង ពីរោះ ណាស់ តែ ហេតុអីបានអត់សូវមាន អ្នកមើលចឹង បើតន់ ចន្ទសីម៉ាវិញច្រៀង អត់សូវ ពីរោះ តែអ្នកមើលច្រើនម៉េស, បទឡូយណាស់ តែខ្ញុំឆ្ងល់ថាម៉េចក៏ Bee Moo រាំតែខាងក្រោយបង គីមមួយចឹង, sweet voice សំខាន់ក្បាច់រាំឡូយ, ក្បាច់រាំស្អាតតើ ទាស់តែអាវដូចអ្នកបង្ហាញម៉ូដមិនដូចសម្រាប់រាំសោះ»។

Leave a Reply

Your email address will not be published. Required fields are marked *