ពិតជាប្លែក ១២កន្លែងដែលសត្វកាន់កាប់ហើយស្វាគមន៍ភ្ញៀវគ្រប់គ្នាដោយ

ក្នុងភពផែនដីយើងនេះ មានភាវៈចម្រុះក៏ដូច មនុស្សសត្វនិងរុក្ខជាតិនៅស្ទើរតែគ្រប់ទីកន្លែងលើផែនដីមិនថា ក្នុងទឹកលើដីគោក ឬ ក្នុងព្រៃនោះទេ តែងតែមានភាវៈមានជីវិតរស់នៅ  ខ្លះនៅជាក្រុម ឬក៏ ហ្វូង ដូចជាកន្លែងទាំង 12 នេះអញ្ចឹង សម្រាប់អ្នកដែលចូលចិត្តទស្សនាក៏ដូចជាស្រឡាញ់សត្វ ប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាមួយទីកន្លែងតែនេះជាមិនខាន
1.ភូមិសត្វកញ្ជ្រោងនៅប្រទេសជប៉ុន

ភូមិនេះស្ថិតនៅក្នុងខេត្ត Miyagi Prefecture ប្រទេសជប៉ុន ដែលមានសត្វកញ្ជ្រោង៦ប្រភេទចំនួនជាង១០០រស់នៅ។ សម្រាប់អ្នកដែលចង់ចូលទៅលេងត្រូវបង់លុយ ហើយពួកគេនឹងអាចរីករាយជាមួយសត្វកញ្ជ្រោងទាំងនោះ។ សម្រាប់ជនជាតិជប៉ុន សត្វកញ្ជ្រោងជាសត្វនាំសំណាងល្អ។
2. កោះសត្វទន្សាយកោះទន្សាយ ឬកោះ Okunoshima ជាកោះតូចមួយស្ថិតនៅឆ្នេរសមុទ្រនៃខេត្ត Hiroshima Prefecture ប្រទេសជប៉ុន ដែលនៅទីនោះមានសត្វជាច្រើនប្រភេទ ប៉ុន្តែសត្វទន្សាយសម្បូរជាងគេហើយតែងតែមករោមជុំជិតអ្នកទេសចរដើម្បីបានចំណី។ អ្នកទេសចរដែលមានចំណីអាហារនឹងមានសត្វទន្សាយជាហ្វូងដើរតាម។

3. កោះ Christmas Islandនៅលើកោះ Christmas Island មានសត្វក្តាមជាង៤៣លានក្បាល ហើយគេអាចមើលឃើញសត្វក្តាមនេះជាច្រើននៅក្នុងរដូវបង្កាត់ពូជ ដោយពួកវាឡើងមកលើគោកដើម្បីបង្កាត់ពូជ។ ក្នុងរដូវកាលនេះរដ្ឋាភិបាលបិទផ្លូវជាច្រើនដើម្បីធានាសុវត្ថិភាពរបស់សត្វក្តាម ប៉ុន្តែយ៉ាងណាក៏មានសត្វក្តាមស្លាប់ពេលឆ្លងផ្លូវផងដែរ។
4. បឹងនៅលើកោះ Eil Malk នៃបណ្តុំកោះ Palau មហាសមុទ្រប៉ាស៊ីហ្វិក

នៅទីនេះមាន Maggot (ដូចក្នុងរូប)ដល់ទៅរាប់លាន ហើយកាលពីរាប់រយឆ្នាំមុន បឹងនេះអាចភ្ជាប់ទៅកាន់មហាសមុទ្រ ប៉ុន្តែនៅពេលកម្រិតទឹកសមុទ្រធ្លាក់ចុះ ពួកវាគ្មានកន្លែងត្រូវទៅហើយបន្តលូតលាស់នៅទីនោះរហូតដល់បច្ចុប្បន្ន។ ជារៀងរាល់ថ្ងៃ ពួកវានឹងស្វាគមន៍ភ្ញៀវហើយហែលលេងជាមួយភ្ញៀវ។
5. កោះសត្វឆ្មា
នៅកោះ Tashirojima ប្រទេសជប៉ុន មានមនុស្សប្រមាណតែ១០០នាក់ប៉ុណ្ណោះ ប៉ុន្តែមានសត្វឆ្មារស់នៅច្រើនជាង។ ប្រជាជនក្នុងតំបន់ជាអ្នកចិញ្ចឹមឱ្យចំណីដល់សត្វឆ្មាទាំងនោះ ព្រោះពួកគេជឿថាសត្វឆ្មានាំសំណាងដល់ពួកគេ។
6. កោះសត្វសេះនៅលើកោះ Assateague នៃឆ្នេរសមុទ្រសហរដ្ឋអាមេរិកនេះ មានសត្វសេះជាង៣០០ក្បាលរស់នៅ ហើយគេជឿថាពួកវាបានរស់នៅទីនេះតាំងពីអតីតកាល។ សេះទាំងនេះហាក់ដូចជាត្រូវបានបង្វឹក ដូចនេះអ្នកទេសចរអាចនៅក្បែរវាបានយ៉ាងងាយស្រួល ប៉ុន្តែមិនគួររំខានវាពេកទេ។7. ព្រៃសត្វស្វា

វាស្ថិតនៅក្រុង Ubud ស្ថិតនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយមានសត្វស្វាជាង៦០០ក្បាលរស់នៅ។ អ្នកទេសចរតែងតែទៅទស្សនាពួកវា ហើយនៅទីនោះក៏មានប្រាសាទសាសនាហិណ្ឌូជាច្រើនផងដែរ។
8. កោះសត្វជ្រូក

កោះតូចមួយនេះឈ្មោះថា Pig Beach ស្ថិតនៅស្រុក Exuma ប្រទេស Bahamas ដោយនៅលើកោះនេះគ្មានមនុស្សរស់នៅនោះទេ​ មានតែសត្វជ្រូកដែលរស់នៅដោយឯករាជ្យ ប៉ុន្តែអ្នកទេសចរអាចជិះទូកទៅលេងបាន។ គេជឿថាសត្វជ្រូកទាំងនេះត្រូវបានអ្នកបើកនាវាយកទៅទម្លាក់ទុកមុនពេលយកទៅអាំងឆ្អើរ ប៉ុន្តែពួកគេមិនបានត្រឡប់ទៅយកជ្រូកនោះឡើយ។
9. ភូមិសត្វក្តាន់
នៅលើកោះមួយនៃប្រទេសជប៉ុន មានភូមិមួយដែលជាទីលំនៅរបស់សត្វក្តាន់ជាង១,២០០ក្បាល។ អ្នកភូមិជឿថាវាជាសត្វស័ក្តិសិទ្ធិ ដូចនេះហើយពួកគេផ្តល់ការថែទាំយ៉ាងល្អដល់សត្វនេះ។ អ្នកទេសចរអាចដើរទស្សនាសត្វក្តាន់ទាំងនេះដោយសេរី។
10. ឆ្នេរខ្លាឃ្មុំទឹកកកជារៀងរាល់ឆ្នាំក្នុងប្រទេសកាណាដា សត្វខ្លាឃ្មុំទឹកកកតែងប្រមូលផ្តុំគ្នានៅឆ្នេរ Hudson Bay នៅManitoba ដើម្បីប្រម៉ាញ់អាហារ។ ដូចនេះអ្នកទេសចរអាចទៅទស្សនាពួកវា ដោយគ្រាន់តែអង្គុយក្នុងរថយន្ត ហើយបុគ្គលិកជាអ្នករៀបចំគ្រប់យ៉ាង។11. កោះសត្វមាន់
កោះ Kauai នៅហាវ៉ៃ ត្រូវបានកាន់កាប់ដោយសត្វមាន់រាប់ពាន់ក្បាល ហើយគ្មានអ្នកណាបង្កគ្រោះថ្នាក់ដល់វានោះទេ។ គេនៅតែមិនដឹងពីប្រភពនៃសត្វមាន់ទាំងនេះ។ ចំនួនសត្វមាន់មានការកើនឡើងរាល់ឆ្នាំ។12. កោះសត្វ Penguinកោះ Macquarie ស្ថិតនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក​ ដែលមាននូវសត្វ Penguin ស្អាតៗគួរឱ្យស្រឡាញ់ជាច្រើន ហើយអង្គការយូណេស្កូបានប្រកាសវាជាតំបន់បេតិកភណ្ឌពិភពលោក។
ប្រភព៖ Wtfintheworld

 

Leave A Reply

Your email address will not be published.

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More

Privacy & Cookies Policy